(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានអំពាវនាវទទូចដល់អាជីវករលក់ដូរ ម្ចាស់ផ្ទះសំណាក់ និងភាគីពាក់ព័ន្ធទាំងឡាយ សូមកុំតំឡើងថ្លៃសេវា និងទំនិញផ្សេងៗ ដើម្បីសម្រួលដល់ការចំណាយ​របស់សិស្សានុសិស្សទាំងឡាយ ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងកំឡុងពេលស្នាក់នៅតាមបណ្ដារាជធានី-ខេត្តនានា។

តាមសេចក្ដីជូនដំណឹងរ​បស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងអំពាវនាវឱ្យបណ្ដាម្ចាស់អាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងឡាយ កុំដំឡើងថ្លៃសេវា និងទំនិញផ្សេងៗ ក្នុងពេលប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែសីហាខាងមុខ ហើយក៏នឹងសង្ឃឹមថាពួកគាត់ចូលរួមសហការ និងអនុវត្តតាមសំណើនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកសម្រួលដល់ការប្រឡងបាក់ឌុបនេះ ផងដែរ។

សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖