(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំនិងសហការី នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៦នេះបានអញ្ជើញចុះសួរសុខទុក្ខនិងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវជិតស្និទ្ធជា​មួយ កម្មករ កម្មការនីរោងចក្រឡាងសុងដែលផលិតក្តាបន្ទះ ដែលស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែល លោក គង់ វិមាន បានលើកឡើងដោយស្នើឲ្យ កម្មករកម្មការនីទាំងអស់ត្រូវធ្វើសៀវភៅការងាររបស់ខ្លួននិងពិនិត្យសុខភាព ជាប្រចាំសូមស្នើ​ឲ្យក្រុម​ហ៊ុនធ្វើការជ្រើសរើស​ប្រតិភូបុគ្គ​លិក​ជាបន្ទាន់ដោយមិនមែនធ្វើការចាត់តាំងនោះទេក្នុងការជ្រើសរើសប្រតិភូបុគ្គលិកគឺដើម្បីពិភាក្សាគ្នារកច្រក​ដើរហើយតំណាងប្រតិភូត្រូវពន្យល់ណែនាំ​ដល់កម្មករឲ្យយល់ពីការងារ​និងបញ្ហាផ្លូវច្បាប់​និយោជកមុននិងបញ្ឈប់កម្មករត្រូវរក​មូលហេតុឲ្យបានច្បាស់លាស់ និងធ្វើការអប់រំណែនាំឲ្យបានពីរទៅបីដង​មុនធ្វើការសម្រេចចិត្តនិងសូមកុំឲ្យគ្រាប់​ខ្សាច់តូចល្អិតមួយគ្រាប់ស្ថិតក្នុងកែវភ្នែក​ដ៏ស្រស់ថ្លា របស់យើងចំពោះកម្មករមុនធ្វើអ្វីមួយ ត្រូវពិនិត្យមើលច្បាប់ការងារ​ជាមុនសិន សូមទៅចុះឈ្មោះបោះឆ្នោតនៅពេល​ខាងមុខឲ្យបានគ្រប់គ្នា ហានិភ័យការងារ​រវាងថៅកែ និងកម្មករកម្មការរិនី​មានទៅវិញទៅ​មកដូចគ្នា។ ប៉ុន្តែដើម្បីធានាបាននូវបញ្ហាទាំងនេះ តម្រូវឲ្យនិយោជក់ និងនិយោជិក គោរពច្បាប់ ស្តីពីការងារទាំងអស់គ្នា ។ សំរាប់បងប្អូនកម្មករ កម្មការិនី បើទោះបីទៅដល់ទីណា កន្លែងណា ក៏ដោយ​ចាំបាច់ត្រូវតែមាន ឯកសារជាប់និងខ្លួននោះគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ធ្វើសៀវភៅការងារ ប័ណ្ណការងារនិងលិខិតផ្សេងៗទៀត ។

លោកបានបន្តថា ថៅកែទាំងឡាយគួរតែបង្កើនការយកចិត្តទុកដាក់​ជាមួយកម្មករ កម្មការរិនីឲ្យបានខ្លាំងក្លារ​បន្ថែមទៀត ហើយសូមមេត្តាកុំចាត់​ទុកកម្មករ កម្មការរិនីជាខ្ញុំកញ្ជះ​ដាច់ថ្លៃឲ្យសោះ គួរឲ្យ​តម្លៃពួកគាត់ឲ្យ​ដូចខ្លួនឯងផង ព្រោះថា ពួកគាត់ក៏ជាមនុស្សដែរ។ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកបានសន្យាថា​និងសហការណ៌ ជាមួយលោកថៅកែ​រោងចក្រ អង្គភាពពាក់ព័ន្ធ និងបងប្អូនកម្មករ កម្មការរិនី ដើម្បីឲ្យជិតស្និត​ជាមួយគ្នា ដោះស្រាយការងាររួមគ្នា​ហើយបង្កើតអោយមាន​ពិធីសប្បាយៗជាមួយគ្នា យ៉ាងហោចមួយ​ឆ្នាំដងដែរ ។ លោកស្នើដល់អាជ្ញាធរមូលដ្ឋាន​ត្រូវជិតស្និទ្ធជាមួយកម្មករ កម្មការនីរោង​ចក្រឲ្យបានច្រើន ។

ជាមួយគ្នានេះ លោកអៀង សុភាពប្រធានមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានឲ្យដឹងថា រោងចក្រឡាងសុងផលិតក្តារបន្ទះមានទីតាំង នៅភូមិថ្នល់បែកឃុំត្រ​ពាំងប្ញស្សីស្រុកកំពង់​ស្វាយខេត្ត​កំពង់ធំ រោងចក្រមានកម្មករប្រមាណជាង២០០នាក់។ក្នុងច្បាប់ការងារកម្មករកម្មការនីត្រូវធ្វើការ​ ប្រាំបីម៉ោងត្រូវចូលរួមបង់ប្រាក់វិភាគ​ទានបេឡាសន្តិសុខសង្គម ដើម្បីធានារ៉ាប់រងនូវហានីភ័យ ដែលកើតមានចំពោះខ្លួន​កម្មករកម្មការ​ន៏ត្រូវជ្រើសរើស មេក្រុមនិងត្រូវពិភាក្សា​ជាមួយនិយោជក​នៅពេលមាន​បញ្ហាប្រឈម ដែលធ្វើឲ្យប៉ះពាល់ដល់កាងារ​ក្នុងករណីមានរឿងរ៉ាវរហូតទៅ​ដល់ការធ្វើបាតុកម្មត្រូវ ចាត់តំណាងមកធ្វើការដោះស្រាយបញ្ហាដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នាផងដែល ៕