(ភ្នំពេញ)៖ ក្រុមហ៊ុនដឹកអ្នកដំណើរឡាវីតា ដែលជាក្រុមហ៊ុនមួយឈានមុខគេនៅ​លើវិស័យដឹកជញ្ជូនអ្នកដំណើរ​នៅក្នុងប្រទេសកម្ពុជា បានទទួលនូវការ គាំទ្រជាច្រើនពីសំណាក់អតិថិជនទាំងភ្ញៀវជាតិ និងអន្ដរជាតិ។ ស្របពេលដែលកំណើនអតិថិជន កាន់តែមានការកើនឡើងនេះ ក្រុមហ៊ុនបានពង្រីកនូវគោលដៅបន្ថែម ដើម្បីបំពេញតម្រូវការរបស់អតិថិជន៖
. ភ្នំពេញ សៀមរាប
. ភ្នំពេញ ព្រះសីហុន
. ភ្នំពេញ បាត់ដំបង
. ភ្នំពេញ ប៉ោយប៉ែត /បាងកក/ប៉ាតាយ៉ា/កោះឆាង
. សៀមរាប ប៉ោយប៉ែត /បាងកក/ប៉ាតាយ៉ា/កោះឆាង
ដោយក្រុមហ៊ុន បានបន្ថែមនូវរថយន្ដស៊េរីទំនើបថ្មីៗ ប្រភេទ Ford Transite ២០១៦ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ប្រកបដោយសុវត្ថិភាពខ្ពស់ក្នុងការបើកបរ ដើម្បីធានាដល់ការបម្រើសេវាកម្មដឹកអ្នក​ដំណើរប្រកបដោយសុវត្ថិភាព និងទៅដល់គោលដៅ​ដោយភាពរីករាយ។

ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះតទៅ អតិថិជនរបស់ឡាវីតាទាំងអស់ ក៏អាចធ្វើការកក់សំបុត្រ និងជ្រើសរើសលេខកៅអីរបស់ខ្លូនបានគ្រប់គោលដៅ និងគ្រប់ម៉ោងចេញដំណើរ កាន់តែងាយ​ស្រួល ចំណេញពេលវេលា និងឆាប់រហ័ស ជាមួយនឹងកៅអីរបស់ខ្លួនបានគ្រប់គោលដៅ​ និងគ្រប់ម៉ោងចេញដំណើរកាន់តែងាយស្រួល ចំណេញពេលវេលា និងឆាប់រហ័ស ជាមួយនឹងការកក់សំបុត្រតាម Online តាមរយៈវេបសាយ www.larryta.com លោកអ្នកអាចធ្វើការទូទាត់ បានតាមរយៈកាតឥណទាន (Credit Card) ដូចជា Master Card, Visa Card, JCB, Union Pay ហើយលើសពីនេះ​ទៅទៀត សម្រាប់លោកអ្នក ដែលប្រើប្រាស់កាត Wing និងCellcard Rewards ក៏អាចធ្វើការទូទាត់ និងកក់សំបុត្របានផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុនបានដាក់ឲ្យដំណើរនូវការកម្មវិធី App នៅលើទូរស័ព្ទដៃ ដែលមានឈ្មោះ Larryta (App Store and Pay Stor for Smart Phone) ដែលធ្វើឲ្យលោកអ្នក កាន់តែមានភាព​ងាយស្រួល​ក្នុងការកក់សំបុត្រតាម Online និងទទួលបាននូវព័ត៌មានថ្មីៗ អំពីក្រុមហ៊ុនដូចជា៖
. ការកក់សំបុត្រតាមរយៈប្រព័ន្ធទូរស័ព្ទ មកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន (Call Center)
. ការកក់សំបុត្រតាមបណ្ដាញអ៊ីនធឺណេត (Online Booking System)
. គោលដៅ និងម៉ោងចេញដំណើរ
. តារាងជើងឡានចេញដំណើរប្រចាំថ្ងៃ
. ព័ត៌មានពីការជួលរថយន្ដ។​ល៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងកក់សំបុត្រឥឡូវនេះ ០១៦ ២០ ២០ ២០ និងសម្រាប់ជួលរថយន្ដ ០១១ ៧៧ ៥៧ ៧៧