(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការមួយព្រឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ តុលាការកំពូល នឹងចេញសេចក្តីសម្រេចមួយ លើសំណុំរឿងនៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន សមាជិកជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ខាងមុខ។

លោក អ៊ុ សំអាន ត្រូវបានតុលាការចោទប្រកាន​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ (​ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ )​ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​។

លោកត្រូវបានតុលាការសម្រេចឃុំខ្លួនជាបន្តបន្ទាប់ នៅក្នុងពន្ធនាគារព្រៃស៕