(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃកម្ពុជា បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូរដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦នេះ។

ជំនួបសំដែងការគួរសមនៅព្រឹកនេះ ខាងភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែក ភាគីឥណ្ឌូនេស៊ី ដឹកនាំដោយលោក Ryamizard Ryacudu រដ្ឋមន្រ្តី ការពារជាតិឥណ្ឌូនេស៊ី។

នៅក្នងជំនួបនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធប្រទេសទាំង២​ ផងដែរ។