(កំពត)៖ អំណោយទាន ពីព្រះតេជគុណ ធាន ផន ព្រះធម្មធម៌អនុគុណ ស្រុកទឹកឈូ និងជាព្រះចៅអធិការវត្តព្រៃតុម្ព បានផ្តល់ចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្របំផុត មកពីឃុំកំពង់ សំរោង និងឃុំព្រៃឃ្មុំ នៃស្រុកទឹកឈូ ខេត្តកំពត ចំនួន១០គ្រួសារ។ ការប្រគល់អំណោយទាននេះ ធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ចំណុចក្នុងកុដ្ឋ នៃវត្តព្រៃតុម្ព ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងនោះដែរ ក៏មានការចូលរូមពី​ លោក នាក់ យិតថូ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពត ផងដែរ។

អំណោយដែលទទួលបាន ក្នុង១គ្រួសារ នាឱកាសនោះ រួមមាន អង្ក មី ទឹកត្រី ទឹកស៊ីអ៊ីវ នំ ទឹកដោះគោ ស្ករស និងថវិកា ៣ម៉ឺនរៀល៕