(ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្ថាប័នកំពូលរបស់ជាតិ ព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ ដោយបានធ្វើការថ្កោលទោសចំពោះ លោក ហុង លីម តំណាងរាស្រ្តរដ្ឋ Victoria ប្រទេសអូស្រ្តាលី ដែលបានប្រៀប​ប្រដូចរបប​នៅកម្ពុជាថា ជារបបតិរច្ឆាន។ ព្រឹទ្ធសភាបានចាត់ទុកថា នេះជាការប្រមាថ និងមួលបង្កាច់ធ្ងន់ធ្ងរ មកលើជនជាតិសាសន៍ខ្មែរ និងប្រទេសកម្ពុជា។

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា មាន៣ចំណុចដូចខាងក្រោម៖

១៖ គាំទ្រយ៉ាងម៉ឹងម៉ាត់ចំពោះសិទ្ធិសម្តែងមតិតាមញត្តិ​ របស់តំណាងសាធារណជនជាតិយើង ប្រឆាំងនឹងការប្រមាថជាតិ និងប្រជាជនឯងពីសំណាក់លោក ហុង លីម តំណាងរាស្រ្ត នៃរដ្ឋ Victoria ប្រទេសអូស្រ្តាលី ដែលមានដើមកំណើតជាខ្មែរ ប្រើប្រាស់ភាសាអសីលធម៌​ អគតិ គ្មានឧត្តមគតិជាតិ និងប្រជាជន។

២៖ ថ្កោលទោសចំពោះការមូលបង្កាច់ការពិត ប្រឆាំងព្រះរាជាណាចក្រកម្ពុជា ដែលចាប់តាំងពីឆ្នាំ១៩៩៣មក ក្រោមដំបូងនៃរដ្ឋធម្មនុញ្ញ។

៣៖ ទាមទារឲ្យលោក ហុង លីម ធ្វើការសុំទោសប្រជាជាតិខ្មែរជាសាធារណៈជាបន្ទាន់ ចំពោះការប្រើប្រាស់ពាក្យប្រមាថហួសព្រំដែន ដែលពុំអាចទទួលយកបានពីប្រជាជាតិខ្មែរទាំងមូល៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់ព្រឹទ្ធសភាកម្ពុជា៖