(កំពត)៖ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងជាទីប្រឹក្សាផ្ទាល់ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃត្រង់ទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកនូវទានព្រះវស្សា ថវិកា និងគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះសង្ឃគង់នៅក្នុងវត្តបត់ត្រសេក ដែលស្ថិតក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីនេះដែរ ក៏បានការចូលរួមពី មន្ត្រីរាជការនៃស្ថាប័នអយ្យកា និងក្រុមកីឡាករបាល់ទាត់ នៃសាលាដំបូងខេត្តកំពត ផងដែរ។ ក្នុងនោះគ្រឿងឧបភោគបរិភោគ ដែលត្រូវប្រគេនព្រះសង្ឈរួមមាន ទឹកបរិសុទ្ធ ទឹកក្រូច អង្ក មី ត្រីខកំប៉ុង និងថវិកាមួយចំនួន។ បន្ថែមពីនេះ លោកព្រះរាជអាជ្ញា ក៏បានចូលរួមបច្ច័យផ្ទាល់ខ្លួន១៥០០ដុល្លារ ដើម្បីកសាងបង្ហើយនូវក្លោងទ្វាវត្ត ផងដែរ៕

Advertising