(ភ្នំពេញ)៖ មន្ទីរពេទ្យព្រះកុសុមៈ នៅថ្ងៃទី០៩ ខែសីហានេះ បានចេញលិខិតចំហមួយ ដោយបញ្ជាក់ពីការអភិវឌ្ឍន៍ វិស័យសុខាភិបាល នៅមន្ទីរពេទ្យព្រះកុសុមៈ ដែលសម្រេចបាន យ៉ាងច្រើនគួរឲ្យគត់សម្គាល់។

ការចេញលិខិតចំហ របស់មន្ទីរពេទ្យព្រះកុសុមៈនេះ ត្រូវបានដឹងថា ធ្វើឡើងដើម្បីឆ្លើយតប និងគាំទ្រដល់លិខិតចំហ របស់ក្រសួងសុខាភិបាល ចំពោះការចុះផ្សាយលិខិតមិត្តអ្នកអាន ដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។

លិខិតរបស់មន្ទីរពេទ្យព្រះកុសុមៈ បានឲ្យដឹងថា មន្ទីរពេទ្យព្រះកុសុមៈ គឺជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលប្រជាជនទូទៅហៅថា មន្ទីរពេទ្យលោកសង្ឃ បានប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ យ៉ាងសកម្មលើគ្រប់វិស័យ ដើម្បីផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដែលចូលរួមមកទទួលសេវាក្នុងមន្ទីរពេទ្យ នេះ ប្រកបដោយគុណភាព និងមានសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត៕

សូមអានលិខិតចំហ របស់មន្ទីរពេទ្យព្រះកុសុមៈ ទាំងស្រុង៖