(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឃាត់ខ្លូនជនសង្ស័យ២នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរគ្រឿងញៀន និងដកហូតបានថ្នាំញៀនមួយចំនួន ព្រមទាំងម៉ូតូមួយគ្រឿង។ ការឃាត់ខ្លូននេះត្រូវបានធ្វើឡើង នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

មន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង២នេះ ទី១-ឈ្មោះ ប៊ុត សាវុធ អាយុ២៤ឆ្នាំ មុខរបរមិនពិត ទី២-ឈ្មោះ សុខ វិរះ អាយុ២៤ឆ្នាំ ក្នុងនោះកម្លាំងជំនាញបានដកហូតសម្ភារៈ និងវត្ថុតាង មួយចំនួនដូចជា ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ធំ ទូរសព្ទ័ដៃ២គ្រឿង ម៉ូតូ១គ្រឿង ម៉ាកLet's ពណ៌ស អត់មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវកម្លាំងកងរាជអាវុធក្រុងច្បារមន បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕