(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិកាគណៈ​កម្មាធិការ រៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានផ្ដល់កិត្តិយសចូល​រួមជាអធិបតីភាព កាត់ខ្សែបូរណ៍ បើកសម្ពោធ​ភោជនីយដ្ឋាន «ភូមិគ្រឹះអង្គរ» សាខាទី៤ នាយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមអបអរ​សារ ពីសំណាក់ភ្ញៀវកិត្តិយស ជាច្រើននាក់ទៀត។

​​ភោជនីយដ្ឋានភូមិគ្រឹះអង្គរនេះ ​​មានរចនាបថ ​លក្ខណៈខ្មែរ ដូចជាកន្លែងបំពង់បាញ់ទឹក មានរូបដំរី និងក្បាច់នៅតាមរបង មានលក្ខណៈជាខ្មែរពិតៗ​ ប៉ុន្តែការរៀបចំជាលក្ខណៈ ហាយក្លាស ​លាយឡំនឹងក្បាច់រចនាបថរបស់ខ្មែរ។ ភោជនីយដ្ឋានភូមិគ្រឹះអង្គរនេះ មានអាហារ ថ្ងៃត្រង់ជាលក្ខណៈម្ហូប ខ្មែរ ចិន ថៃ អឺ​រ៉ុបផងដែរ ហើយគ្រប់មុខម្ហូនទាំងអស់សុទ្ធសឹង តែមានអនាម័យត្រឹមត្រូវ។

អ្នកគ្រប់គ្រងទូទៅ ក្នុងភោជនីយដ្ឋាន «ភូមិគ្រឹះអង្គរ» លោក កេត ណាត បានថ្លែងឲ្យដឹងថា ឆ្លងតាមបទពិសោធន៍ អស់រយៈពេលជិត​១០ឆ្នាំកន្លងមក ភោជនីយដ្ឋានភូមិគ្រឹះអង្គរនេះ គឺបានរចនាបថយ៉ាងប្រណីត មានការទទួលភ្ញៀវគ្រប់សណ្ឋាន។ កន្លែងទទួលភ្ញៀវ របស់ភូមិគ្រឹះអង្គរ មានដូចជា កន្លែងអង្គុយ ជាលក្ខណៈទោង សាឡុង អង្គុយលើស្មៅ មានកន្លែង VIP តូចធំ មានបន្ទប់ខារ៉ាអូខេ ជាលក្ខណៈគ្រួសារ តូចធំ និងកន្លែងអង្គុយ​នៅខាងលើ មានខ្យល់អាកាសបរិសុទ្ធ ជាពិសេសនោះ ជាលក្ខណៈស្កាយបា។

ម្យ៉ាងវិញទៀតភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ មានទួលរៀបចំកម្មវិធី ខួបកំណើត និងជប់លៀងផ្សេងៗ។ ជាពិសេសទៅទៀតនោះ ក្នុងពេលបើកដំណើរការ ភោជនីដ្ឋានភូមិគ្រឹះអង្គរ មានការបញ្ចុះតម្លៃ​ចំនួន ១៥% ចំពោះភ្ញៀវ និងអតិថិជនទាំងអស់ ដែលអញ្ជើញមកពិសារ​អាហារ នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរនេះ ចាប់ពីថ្ងៃបើកសម្ពោធនេះ។

លោក កេត ណាត បានបន្តឲ្យដឹងថា សម្រាប់សេវាកម្មរហ័សទាន់ចិត្តនៅ ភូមិគ្រឹះអង្គរវិញ គឺផ្ដោតសំខាន់ទៅលើ ការរួសរាយរាក់ទាក់ ក្នុងការទទួលភ្ញៀវ របស់បុគ្គលិក គុណភាពម្ហូប និងតម្លៃ ។ ថ្វីត្បិតតែហាងនេះ រចនាម៉ូដជាលក្ខណៈ ហាយក្លាសក៏ដោយ ក៏​ប៉ុន្តែ​ចំពោះម្ហូប​គឺមានតម្លៃសមរម្យ សម្រាប់គ្រួសារតូចធំបានទាំងអស់។ ​សម្លៀកបំពាក់បុគ្គលិក រចនាបថជា​លក្ខណៈខ្មែរពិតៗតែម្ដង​។ លោក​សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ​នឹងដំណើរការល្អ ហើយមួយឆ្នាំក្រោយ យើង​នឹងពង្រីកសាខាថ្មី មួយបន្ថែមទៀត​។

​ភោជនីដ្ឋានភូមិគ្រឹះអង្គរ មានអាសយដ្ឋាន ផ្ទះលេខ១២៣ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ​និងចាប់បើកពីម៉ោង​១១ព្រឹក ដល់ម៉ោង ១២យប់ ហើយមានអាហារ ថ្ងៃត្រង់ជាលក្ខណៈម្ហូប ខ្មែរ ចិន ថៃ អឺរ៉ុបផងដែរ៕