(ភ្នំពេញ)៖ សាលាខណ្ឌឬស្សីកែវ និងសាលាខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីដោះស្រាយរឿងដែលបានសន្យា ជាមួយប្រជាពលរដ្ឋ៣៦គ្រួសារ ដែលរងការប៉ះពាល់ នៅពេលដែលពង្រីក​ផ្លូវទំនប់កប់ស្រូវ និងស្ថាបនាស្ពាន លី យ៉ុងផាត់ កាលពីពេលកន្លងទៅ។

កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅនៅ សាលាខណ្ឌឬស្សីកែវ ដែលក្រោមវត្តមានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ​លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ​ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកនាយករដ្ឋបាលសាលាខណ្ឌ​ លោកប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុខណ្ឌ លោកចៅសង្កាត់ស្វាយប៉ាក លោកនាយប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក លោកមេភូមិឡកំបោរ ​ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕