(បាត់ដំបង)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាល រួមទាំងក្រុមគ្រូពេទ្យនៅតាមបណ្តាមូលដ្ឋាន សុខាភិបាលទាំងអស់នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បាននាំគ្នាសម្ដែងនូវការគាំទ្រទាំងស្រុងចំពោះ លិខិតចំហររបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ឆ្លើយតបទៅលិខិតមិត្តអ្នកអាន ដែលចុះផ្សាយដោយព័ត៌មានភ្នំពេញប៉ុស្តិ៍ និងសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះអត្ថបទមិត្តអ្នកអាន នេះដែលមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រឭក ខណៈសុខាភិបាលសម្ងំដេក»។

បន្ទាប់ពីបានអានអត្ថបទនេះរួច ក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានពិនិត្យ យ៉ាងយកចិត្តទុកដាក់លើខ្លឹមសារទាំងស្រុង ហើយបានសម្រេចបដិសេធដាច់ខាតពាក្យថា«សុខាភិបាល សម្ងំដេក» ដោយហេតុថា៖ «មន្ទីរសុខាភិបាលខេត្តបាត់ដំបង ព្រមទាំងមន្រី្តរាជការ និងបុគ្គលិកសុខា ភិបាលទាំងអស់បាន និងកំពុងខិតខំបំពេញតួនាទីភារកិច្ច បម្រើសេវាសុខភាពជូនប្រជាជន ដោយភាព ទទួលខុសត្រូវខ្ពស់ដោយផ្តោតសំខាន់លើគុណភាព និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈផងដែរ»

ម្យ៉ាងទៀតវិញទៀត ក្រសួងសុខាភិបាលបាននិងកំពុងយកចិត្តទុកដាក់ លើការអភិវឌ្ឍវិស័យ សុខាភិបាលក្នុងគន្លងដ៏ត្រឹមត្រូវមួយស្របតាមបរិបទ និងសភាពការណ៍នៃប្រទេសកម្ពុជានាពេល បច្ចុប្បន្ន ដោយទទួលបាននូវ ការរីកចម្រើនលើសូចនាករសំខាន់ៗជាច្រើនជា ពិសេសកម្មវិធីសុខភាព មាតាទារក និងកុមារ តាមរយៈគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំនានា ដោយបានលើកទឹកចិត្ត និងសំណូមពរដល់បុគ្គលិក និងមន្ត្រីរាជការសុខាភិបាលទាំងអស់ជាប់ជាប្រចាំ ឱ្យបន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងជាពិសេស ខិតខំបង្កើននូវចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន តាមរយ:ការបណ្តុះ បណ្តាលបន្តថែមទៀត។

ដោយឡែកមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានខិតខំលើកកម្ពស់ការដឹកនាំ គ្រប់គ្រង និងការ ប្រាស្រ័យទាក់ទងល្អ ដោយបានអប់រំបណ្តុះបណ្តាលចំណេះដឹងនេះ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ មន្ទីរពេទ្យ ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពដើម្បីការអភិវឌ្ឍអង្គភាព ផ្តើមចេញពីអ្នកដឹកនាំគ្រប់គ្រង និងឱ្យមាន ការទទួលស្គាល់ និងចូលរួំពីប្រជាពលរដ្ឋ។

សមិទ្ធិផលទាំងនោះ រួមមានការបង្កើតឲ្យមានយុទ្ធសាស្រ្តថ្មីៗ ការពង្រឹងការអនុវត្តច្បាប់វិធាន នានា ការស្តារឡើងវិញ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដោយរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត អរូបវន្ត និងធនធានមនុស្សព្រមទាំងប្រព័ន្ធគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុ ដើម្បីធានាបាននូវ ការផ្តល់សេវាប្រកប ដោយគុណភាព និងជួយសម្រួលដល់លទ្ធភាពមកប្រើប្រាស់សេវាសុខភាព របស់ប្រជាពលរដ្ឋទូទៅប្រកបដោយសមភាព ជាពិសេសចំពោះប្រជាពលរដ្ឋក្រីក្ររស់នៅតំបន់ ជនបទ ដាច់ស្រយាល ដែលស្នាដៃមិនអាចកាត់ថ្លៃបាន​ នៃកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល ទាំងអស់ ក្នុងខេត្ត ដោយបានការចូលរួម និងការទទួលបានទំនុកចិត្តពីសហគមន៍ ការគាំទ្ររបស់អាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ ការជួយជ្រោមជ្រែង របស់ដៃគូអភិវឌ្ឍន៍សុខភាពទាំងអស់ ដោយមានការតម្រង់ ទិសជាប់ជាប្រចាំដោយផ្ទាល់ពីលោក វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ក្រោមកម្មវិធីនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកសុខាភិបាល ជាវិស័យអាទិភាព។

ទស្សនៈវិស័យនៃការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា គឺសំដៅធ្វើយ៉ាងណាឱ្យ ប្រព័ន្ធនេះ កាន់តែមានការទទួលខុសត្រូវខ្ពស់ កាន់តែបើកទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេស ដោយឈរលើមូលដ្ឋានគុណភាព សមភាព និងនិរន្តរភាព។

តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការសុខាភិបាលខេត្តបាត់ដំបង ខ្ញុំពិតជាមានសុទិដ្ឋិនិយម ខ្ពស់ចំពោះវឌ្ឍនភាពទាំងនេះ និងសូមសំដែងនូវ ការដឹងគុណ និងថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ ដឹកនាំមន្រ្តី បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ម្ចាស់ជំនួយដៃគូអភិវឌ្ឍន៏នានា ព្រមទាំងអ្នកពាក់ព័ន្ធ ទាំងអស់ដែលបានពុះពារការលំបាកគ្រប់បែបយ៉ាង ដើម្បីទទួលបាននូវសមិទ្ធិផលស្នាដៃដ៏ថ្លៃថ្លានាពេលកន្លងមកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា យើងនឹងបន្តលើកកម្ពស់ការអនុវត្តកិច្ចការគ្រប់គ្រង និង ផ្តល់សេវាប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចបាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដែល ជាគុណប្រយោជន៏ដល់ការថែទាំសុខភាព របស់ប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារដើម្បីរួម ចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់​​ ឲ្យបានកាន់តែល្អប្រសើរថែមទៀត។

លិខិតរបស់មន្ទីរសុខាភិបាន បានបញ្ជាក់ថា «យើងខ្ញុំជាថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងមន្ត្រីរាជាសុខាភិបាលខេត្តបាត់ដំបងទាំងអស់បានពង្រឹងស្មារតី បំពាក់បំប៉នគោលជំហរការងារ ដើម្បីក្លាយជាមន្ត្រីប្រកបដោយគុណភាពដោយផ្អែកលើអង្គ៥គឺ៖ ការជឿ ជាក់លើខ្លួនឯង គោលការណ៍សម្រាប់ខ្លួនឯង ផែនការគ្រប់គ្រងខ្លួនឯង ការអភិវឌ្ឍខ្លួនឯងជាប់ជាប្រចាំ និងមានសុច្ចរិតភាព) ព្រមទាំងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពម៉ោងពេលធ្វើការងារ អនុវត្តការយាមប្រចាំការ ២៤ម៉ោង/២៤ម៉ោង មានសាមគ្គីភាពផ្ទៃក្នុង បង្កើនការផ្តល់សេវាប្រកបដោយ គុណភាពជូនដល់ប្រជាជន និងលុបបំបាត់របាំងហិរញ្ញវត្ថុ ចំពោះអ្នកជំងឺក្រីក្រជាដើម។ល។ យើងខ្ញុំសូមបដិសេធដាច់អហង្ការ ចំពោះឈ្មោះ សុិន សុផារិទ្ធ ជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនង អន្តរជាតិ និងការសែតភ្នំពេញប៉ុស្តិ៍​ ដែលបានចុះផ្សាយនូវព័ត៌មានមិនពិត គ្មានមូលដ្ឋានត្រឹមត្រូវ និងមាន ចរិតញុះញង់ និយាយរោលរាលចាក់ដោត បន្ទុះបង្អាប់វិស័យសុខាភិបាលនៅកម្ពុជា ដើម្បីធ្វើឱ្យថ្នាក់ដឹក នាំ មន្ត្រីរាជការសុខាភិបាលគ្រប់ជាន់ថ្នាក់បាក់ស្មារតី បាត់បង់ម្ចាស់ការ និងធ្វើឲ្យមន្ត្រី ក៏ដូចជាប្រជាជន លែងជឿទុកចិត្តលើប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងដើម្បីបម្រើមហិច្ឆិតា និងផល ប្រយោជន៍របស់ជន អគតិមួយក្តាប់តូចប៉ុណ្ណោះ»

មន្ទីរសុខាភិបាលខេត្តបាត់ដំបងសង្ឃឹមថា កាសែតភ្នំពេញប៉ុស្តិ៍នឹងចុះផ្សាយតែព័ត៌មានពិត មាន ប្រភពច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលអាចរក្សាបាននូវកិត្តិយស សេចក្តី ថ្លៃថ្នូរទាំងអស់គ្នា៕