(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​នៅ​​ទូទាំង ​ប្រទេស​កើតឡើងចំនួន ៦លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រង​​​​របួសធ្ងន់៨នាក់ និងរបួសស្រាល២នាក់។

ប្រភពដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរា​ចរណ៍ទាំង៦លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូ​ចំនួន៧គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង  និងអ្នកថ្មើរជើងម្នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់ ​​ចរាចរណ៍ ​រួមមានល្មើសល្បឿន៤លើក, ប្រជែងគ្រោះថ្នាក់១លើក និងបត់គ្រោះថ្នាក់១លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាពពេល​គ្រោះថ្នាក់​ចរាចរណ៍៩នាក់ (យប់៧នាក់)។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​ថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​ ២៥៤៦គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ ចំនួន ១១០៥គ្រឿង ​និងពិន័យ​សរុប ចំនួន ១៤៤១គ្រឿង ៕