(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី លោក ឯក សេរីវុធ អធិការរង នគរបាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fres h Ne ws ដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្ក្រាបជាក់ ស្ដែងនូវក រណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនត្រូវសង្ស័យជា បន្តបន្ទាប់ចំនួន៦នាក់ បន្ថែមទៀត ហើយនិងបានដកហូតបានថ្នាំញៀន៦កញ្ចប់និងម៉ូតូ៣គ្រឿង បន្ទាប់ពីសហការល្បាតនិង កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយ ចង្វារ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា កម្លាំងរបស់យើង បានបង្ក្រាបនិងឃាត់ខ្លួនជនប្រើប្រាស់ គ្រឿងញៀននេះ ត្រូវបាន ធ្វើឡើង នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតា មបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខវត្តគៀនឃ្លាំង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា  ជនញៀនថ្នាំត្រូវ ឃាត់ខ្លួន ទី១-ឈ្មោះមុំ សុចាន់ ភេទប្រុស អាយុ២២ឆ្នាំ ទី ២-ឈ្មោះយី តុយនុយ ភេទប្រុស ជនត្រូវជាប់សង្ស័យទាំង ២នាក់ មានមុខរបរជាងផ្សារដែកដូចគ្នានិងស្នាក់នៅ ផ្លូវជួរ លំ ភូមិបឹងឈូក សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។ទី៣-ឈ្មោះកាក់ ភារុន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាង បាញ់ថ្នាំឡាន ទី៤-ឈ្មោះជឿន សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជាងដែក ជនត្រូវជាប់សង្ស័យទាំង២នា ក់ ស្នាក់នៅ ភូមិខ្លែងពណ៍ ឃុំជ្រៃរៀន ស្រុកព្រៃឈរ ខេត្តកំ ពង់ចាម ។ទី៥-ឈ្មោះពីន រ៉ាឌី ភេទប្រុសអាយុ២៣ឆ្នាំ មាន មុខរបរជាងសំណង់ ទី៦-ឈ្មោះពឹប បូណា ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនត្រូវជាប់សង្ស័យទាំង ២នាក់ ស្នាក់នៅ ភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកងមា ស ខេត្តកំពង់ចាម ។

លោក ឯក សេរីវុធ បានបន្ថែមថា  កម្លាំងនៃអធិការដ្ឋាននគរ បាលខណ្ឌជ្រោយចង្វារ ជានិច្ចជាកាល តែងតែដាក់គោល ដៅជាប្រចាំឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការ និងកម្លាំងសមត្ថកិច្ចតាមមូលដ្ឋានប៉ុស្ដិ៍នីមួយៗ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រ ខណ្ឌរបស់ខ្លួនដោយខិតខំប្រឹងប្រែង «អនុវត្តន៍ តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជា ស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាព។ ជាក់ស្តែងនៅយប់មិញនេះ កម្លាំងនគរបាលយើងបានបន្ត ល្បាតទើបប្រទះឃើញ បក្ខពួកមួយក្រុមជិះម៉ូតូ ៣គ្រឿង មានគ្នា ៦នាក់ ដោយគួរសង្ស័យក៏ឃាត់សួរនាំ ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញក្រាមពណ៍ថ្លា ជាប្រភេទម៉ាទឹកកក ចំនួន ៦កញ្ចប់ដែលក្រុមទាំងនេះ បានរក្សាទុកនូវនិងខ្លួនត្រៀម យកទៅប្រើប្រាស់រួមគ្នាទើបឈាន ដល់ការបង្ក្រាបនិងឃាត់ខ្លួន តែម្ដងនិងដកហូតមធ្យោបាយ ធ្វើដំណើរមានម៉ូតូចំនួន៣គ្រឿងផងដែរ ។

បច្ចុប្បន្ន ជនត្រូវសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុ ញៀនទាំង៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាក សួរបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយ ចង្វារ ដើម្បីកសាងសំនុំរឿងបញ្ជូន ទៅកាន់អយ្យការសាលា ដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕