(ភ្នំពេញ)៖ បន្ទាប់ពីបានជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ វិទ្យាល័យព្រះបាទសុរាម្រិត និង សាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ឆ្នាំង និងចូលជួបសំណេះសំណាល ជាមួយអាជីវករផ្សារលើ កំពង់ឆ្នាំង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអញ្ជើញចូលជួប សំណេះសំណាលជាមួយមន្រ្តីរាជការ នៃសាលាខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា នៅព្រឹកនេះ សម្តេចតេជោ បានធ្វើដំណើរតាមរថយន្ត ចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ដើម្បីចុះពិនិត្យមើលសមិទ្ធផលនានា និងជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដើម្បីឲ្យការរស់នៅរបស់ប្រជាពលរដ្ឋយើង កាន់តែមានភាពល្អប្រសើរឡើង៕

Advertising