(ពោធិ៍សាត់​)៖​ បុរស់ម្នាក់កំពុងជិះកង់​ ត្រូវរថយន្តមិនស្គាល់ម៉ាក​ បុកពីក្រោយបែកក្បាលដាច់ជើង​ ស្លាប់យ៉ាងអាណោចអាធ័ម។​

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ​ កើតឡើងនៅព្រឹក​ ថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ​២០១៦​ ត្រង់ចំណុច​ខាងកើតបង្គោលគីឡូម៉ែត្រ១៩៧​ ចម្ងាយ១០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥​ ស្ថិតក្នុងភូមិ​ ឃុំ​ស្នាមព្រះ​ស្រុកបាកាន​ ខេត្តពោធិ៍សាត់​។​

លោក​ យ៉ែម​ យឿន​ អធិការ​រងនគរបាលស្រុកបាកាន​ បានប្រាប់ភ្នាក់ងារ​ Fresh​ News​ ឲ្យដឹងនៅមុននេះថា​ សាកសពជនរងគ្រោះ​ ត្រូវបានគេស្គាល់ឈ្មោះថា​ ព្រំ​ ម៉ៃ​ ភេទប្រុស​ អាយុ៥៤ឆ្នាំ​ រស់នៅភូមិ​បាក់ព្រីង ឃុំ​ស្នាមព្រះ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

លោកអធិការបានបន្តថា​ សាកសពជនរងគ្រោះ​ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុគពីក្រោយ ហើយកិនបែកក្បាល​ដាច់ជើងស្លាប់យ៉ាងអាណោចអាធ័ម។​

បច្ចុប្បន្នសាកសពត្រូវបានដឹក តាមគោយន្តទៅផ្ទះធ្វើបុណ្យតាមប្រពៃណី​ ចំណែករថយន្តដែលបង្កកម្លាំងនគរបាលមូលដ្ឋានកំពុងទំនាក់ស្ទាក់ចាប់ មកចាត់ការតាមច្បាប់៕