(ភ្នំពេញ)៖ នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៦ម្សិលមិញ​នេះ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប​បទល្មើស​ជួញ ដូរ​រក្សាទុក​និង​ប្រើប្រាស់​គ្រឿង​ញឿ​ន​ចំនួន៣​ករណី​ ឃាត់​មនុស្ស​ចំនួន ៤​នាក់ ​(​ស្រី​ម្នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ៤​នាក់ ​រឹបអូស​បានមេ​តំ​ហ្វេ​តា​មីន​ (ice) ០.០៣​ក្រាម និង​៣​កញ្ចប់​តូច​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

យោងតាម​របាយការណ៍​ ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១.ឧត្ដរមានជ័យ​ ​បង្ក្រាប១​ករណី​(​ដីការ​) ឃាត់ខ្លួនម្នាក់​, ទី​២. តាកែវ​ បង្ក្រាប២​ករណី​ ឃាត់ខ្លួន៣​នាក់​៕

Advertising