(អាមេរិក)​៖​ ក្រុមហ៊ុន​អាកាសចរណ៍​ Delta បានប្រកាស​អោយ​ដឹងថា​ ជើងហោះមួយចំនួនបានដំណើរការឡើងវិញ​ បន្ទាប់​ពីផ្អាក់ ដំណើរការដោយសារមានបញ្ហាប្រព័ន្ធដំណើរការ។​

យោង​តាម​ការ​បញ្ជាក់​នៅ​លើ​គេ​ហទំព័រ​ Delta បាន​អោយ​ដឹងថា​ ជើង​ហោះហើរ​មួយចំនួន​បានដំណើរការឡើងវិញ​ ប៉ុន្តែ​មិនទាន់​ដំណើរ​ការ​ឡើង​វិញទាំងស្រុងនោះទេ​ ខណៈ​ជើងហោះមួយចំនួនត្រូវបានលុបចោល​។​

គួរ​បញ្ជាក់​ផង​ដែរថា​ នៅរសៀល​ថ្ងៃ​នេះ​ ប្រព័ន្ធ​ដំណើរ​ការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Delta​ ត្រូវ​បាន​ជាប់​គាំង​ មិនដំណើរការ​ដោយសារ​បញ្ហា​អគ្គិសនី​(ដាច់ភ្លើង)៕​

Advertising