(សៀមរាប)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី​ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយនាយកដ្ឋានច្រកទ្វារទី១ ប្រចាំអាកាសយាន្ដដ្ឋាន អន្ដរជាតិសៀមរាប នៅល្ថាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួនជនជាតិអង់គ្លេស២នាក់ប្ដីប្រពន្ធ ដែលរស់នៅខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ​ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត បានឲ្យដឹងថា ការឃាត់ខ្លូនជនជាតិអង់គ្លេស២នាក់ប្ដីប្រពន្ធ បន្ទាប់ពីរកឃើញថា ពួកគេបានលួចស្នាក់នៅលើសទិដ្ឋានកាកំណត់ និងគ្មានលិខិតឆ្លងដែន។

លោកឧត្តមសេនីយ៍ បន្ដថា ដោយអនុវត្តតាមប្រកាសលេខ៥៨១៣ ប្រ.ក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ ជនបរទេសទាំង២នាក់ខាងលើនេះ ត្រូវបញ្ជូនទៅប្រទេសដើមវិញ៕