(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្ស​សត្វព្រៃនៅកម្ពុជា គ្រោងនឹង​ចុះហត្ថលេខា ផ្ទេរឥណទាន​កាបូន ទៅឱ្យក្រុមហ៊ុន Disney នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ខាងមុខ។

សេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចព្រមព្រៀងផ្ទេរព្រៃឥណទានកាបូនរបស់កម្ពុជា ទៅឱ្យក្រុមហ៊ុន Disney នឹងត្រូវចុះហត្ថលេខា ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ​ក្រសួង​បរិស្ថាន និងអង្គការសមាគមន៍អភិរក្សសត្វព្រៃនៅកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំ ម៉ុក ម៉ារ៉េត នាទីស្តីការក្រសួងបរិស្ថាន ដោយមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ។ បន្ទាប់ពីបញ្ចប់ពិធីចុះហត្ថលេខា លោកឯកអគ្គរដ្ឋទូត និងលោករដ្ឋមន្រ្តី នឹងបើកសន្និសីទកាសែត ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។

សូមជម្រាបថា ឥណទានកាបូន គឺជាការចូលរួមចំណែកទិញឧស្ម័នជាតិពុលនៅលើពិភពលោក តាមរយៈទិញព្រៃឈើទុកសម្រាប់ការពារផែនដី។  លុយដែលបានពីការលក់ឧស្ម័នកាបូននេះ ត្រូវយកទៅការពារ និងអភរិក្សព្រៃឈើទាំងនោះ ដើម្បីទប់ទល់នឹងការឡើងកម្តៅផែនដី។

ចំពោះអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមពិធីចុះហត្ថលេខានេះ ត្រូវចុះឈ្មោះជាមួយផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទ ០២៣ ៧២៨ ២៥៨ ឬតាមរយៈអ៊ីម៉ែល [email protected] ឱ្យបានមុនព្រឹកថ្ងៃទី១០ ខែសីហា វេលាម៉ោង៕