(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ពីការប្រារព្ធវិធីជួបសំណេះសំណាល ជាមួយនិវត្តជនអគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ២០១៦ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ការរៀបចំពិធីសំណេះសំណាលនេះ ក្នុងគោលបំណងភ្ជាប់ចំណងសាមគ្គីភាព រវាងអ្នកធ្វើការជំនាន់មុន និងអ្នកជំនាន់ក្រោយ ដើម្បីជាការរំលឹក និងចងចាំចំពោះវិរៈភាព និងគុណបំណាច់ដ៏ធំធេង អ្នកជំនាន់មុនដែលលះបង់អស់ កំលាំងកាយចិត្ត ក្នុងការចូលរួមចំណែកបុព្វហេតុ និងអភិវឌ្ឍវិស័យអគ្គិសនី៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាទាំងស្រុង៖