(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា ឥទ្ធិពលព្យុះ OMAIS និងសម្ពាធទាបសកម្ម មានកម្លាំងស្រូបខ្លាំង បានធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានការប្រែប្រួលបន្តិច ដោយនៅតំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងបន្តធ្លាក់ជោកជាំ។

ដោយឡែកនៅរាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ កណ្តាល កំពត ព្រៃវែង អាចមានភ្លៀងធ្លាក់តិចតួច ខណៈខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលស្ថានភាពបែបនេះ អាចនឹងកើតមានរហូតដល់ចុងសប្តាហ៍នេះ៕

សូមអានសេចក្តីប្រកាសព័ត៌មាន​ ទាំងស្រុង៖