(តូក្យូ)៖ នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋាភិបាលជប៉ុនបានឆ្លើយតបក្នុងជំហយ៉ាងរឹងមាំថា នាវារដ្ឋាភិបាល​ចិន បាន​រំលោភ​ចូល​ទៅក្នុង​ដែនទឹកក្បែរកោះមួយរបស់ជប៉ុន នៅសមុទ្រចិនខាងកើត នៅចុងសប្ដាហ៍នេះរហូតដល់​ ១៤គ្រឿង ដែលការរំលោភនេះ ត្រូវបាន​ជប៉ុនលើកឡើងថា វានឹងធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ។ នេះ​បើយោងតាមការ​ចេញផ្សាយ​របស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី០៨ ខែសីហា។

ប្រធានលេខាធិការគណៈរដ្ឋមន្រ្តី លោក Yoshihide Suga បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃនេះ ក្នុងសន្និសិទ្ធកាសែតថា ​រដ្ឋាភិបាល​ជប៉ុន អំពាវានាវ​ជុំរុញឲ្យ​រដ្ឋាភិបាលចិន កុំបន្តរីករាលដាល​ និងលុកលុយ​នៅតំបន់សមុទ្រចិនខាងកើត ព្រោះ​វា​អាច​បង្កឲ្យកើតមានជម្លោះថ្មី និងធ្វើឲ្យប្រទេសទាំងពីរកាន់តែមានភាពតានតឹងក្នុងការដោះស្រាយបញ្ហាជម្លោះ។

លោក Suga បានបន្តទៀតថា រដ្ឋាភិបាលអាចនឹងកំពុងតែធ្វើប្រព្រឹត្តនូវសកម្មភាពខុសច្បាប់ណាមួយនៅតំបន់ដែនស​មុទ្រ​ចិន​ខាងកើត ព្រោះមកដល់ព្រឹកថ្ងៃនេះ នាវារដ្ឋាភិបាលចិនចំនួន ១២គ្រឿង នៅមិនទាន់ចាកចេញពី​កន្លែង​ដែនទឹក ដែលជាកម្មសិទ្ធិរបស់ជប៉ុន។

ការឆ្លើយបតយ៉ាងស្ងៀមស្ងាត់របស់រដ្ឋាភិបាលជប៉ុននេះ បានធ្វើឡើងក្រោយពីឆ្មាំសមុទ្រជប៉ុន គំរាមបាញ់ពន្លិចទូកនេសាទ​របស់​ចិន ប្រមាណ ២៣០គ្រឿង ដែលបាន​រំលោភបំពាន់ចូលដែនសមុទ្រជប៉ុនកាលពីថ្ងៃសៅរ៍កន្លងទៅនេះ៕