(ភ្នំពេញ)៖ ស្ថានទូតធំៗ និងភ្នាក់ងារអាហារូបករណ៍ចំនួន៨ នឹងរួមគ្នាចែករំលែកគន្លឹះក្នុងការត្រៀម និងចាប់យកអាហារូបករណ៍ទៅកាន់ប្រទេសរៀងៗខ្លួន ក្នុងសន្និសីទអាហារូបករណ៍លើកទី៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលនឹងត្រូវរៀបចំនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦។

ក្រោមរបៀបវារៈសំខាន់ៗពេញមួយថ្ងៃ តំណាងស្ថានទូត និងស្ថាប័នអាហារូបករណ៍ទាំង៨ នឹងជជែកគ្នាយ៉ាងលម្អិត លើមធ្យោបាយស្វែងរកព័ត៌មាន តម្រូវការ និងលក្ខខណ្ឌនៃអាហារូបករណ៍ល្បីៗ ចាប់ពីកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គសិក្សាខ្លី ដែលមានដូចជា Fulbright Chevening Australian Awards New Zealand ASEAN Scholar Awards Erasmus+ KGSP Monbukagakusho និង Eiffel Scholarships សម្រាប់បន្តការសិក្សានៅសហរដ្ឋអាមេរិក អង់គ្លេស អូស្ត្រាលី ញូវហ្សែលែន សហគមន៍អឺរ៉ុប កូរ៉េ ជប៉ុន និង បារាំង។

រឹតតែសំខាន់ វាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូប នឹងធ្វើការជជែកពិភាក្សាលម្អិតលើផ្នែកសំខាន់ទាំង៣ នៃដំណើរការស្នើសុំអាហារូបករណ៍ គឺសំណេរអំពីខ្លួនឯង គម្រោងសិក្សា និងការសម្ភាសន៍ដែលជាកត្តា កំណត់ពិន្ទុនៃបេក្ខជនម្នាក់ៗ។ ការណែនាំទាំងនេះនឹងជួយឲ្យសិស្សនិស្សិត ដឹងថាតើជំហានមួយណាដែលខ្លួន គួររៀបចំទៅមុខទៀត និងអាចវាយតម្លៃសមត្ថភាពរបស់ខ្លួន ហើយបំពេញបន្ថែមនូវភាពខ្វះចន្លោះ ដែលមានសារៈសំខាន់ដល់ការប្រកួតប្រជែង ដណ្ដើមយកអាហារូបករណ៍។

បន្ថែមលើនេះទៀតសន្និសីទ ក៏នឹងពិភាក្សាលើ អាហារូបករណ៍បរទេសមួយចំនួន ដែលផ្ដល់ឲ្យសិស្សនិស្សិតនៅ ទូទាំងសកលលោក និងដែលផ្តល់ដោយផ្ទាល់ ពីសាកលវិទ្យាល័យនៅបរទេស។ អាហារូបករណ៍ទាំងនេះមិនសូវមានអ្នកដឹង ហើយងាយស្រួលនឹងត្រូវបានជ្រើសរើស ជាងអាហារូបករណ៍ល្បីឈ្មោះមួយចំនួន ដែលមានការប្រកួតប្រជែងខ្លាំង។

សូមជម្រាបថា កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ និង ក្រុមហ៊ុនស្តារអូតូ Cambodia