(បាត់ដំបង)៖ កម្លាំងអាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បានបញ្ជូនសង្ស័យ២នាក់ រួមជាមួយនិងថ្នាំញៀន៥០គ្រាប់ទៅអាវុធហត្ថខេត្តពីចែកចាយថ្នាំញៀន ដើម្បីចាត់ការបន្តតាមច្បាប់។

មន្រ្តីអាវុធហត្ថស្រុកសំពៅលូនបានឲ្យដឹងថា នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី៧ខែសីហាឆ្នាំ២០១៦ កម្លាំងយើងបានចុះបង្រ្កាបករណី ពីបទរក្សាទុក​ ដឹកជញ្ជូន​ ឫជួញដូរដោយខុសច្បាប់​នូវសារធាតុ​ញៀន​ នៅចំណុចភូមិ​ ទឹកផុស​ឃុំអង្គរបាន ​ស្រុកសំពៅលូន ដោយឃាត់ខ្លួនជនសង្ស័យ​បានចំនួន២នាក់ រួមាន៖
១. ឈ្មោះ​ សំ​ ហន​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរធ្វើចំការមានទីលំនៅកូនភ្នំខាងត្បូង​ ឃុំតាស្តាស្រុកសំពៅ​ លូនខេត្តបាត់ដំបង
២. ឈ្មោះ​ សៀប​ កុល​ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ​ ធ្វើចំការ​ មានទីលំនៅ​ ភូមិ​ កូនភ្នំខាងត្បូង​ ឃុំតាស្តា​ ស្រុកសំពៅលូន​ ខេត្ត​ បាត់ដំបង។

វត្ថុតាងដែលរឹបអូសបានរួមមានថ្នាំញៀនប្រភេទគ្រាប់​ ពណ៍ស្លាទុំ​ អក្សWYចំនួន៥០គ្រាប់​ នាំយកមកសាកសួររួចកសាងសំណុំ​រឿងបញ្ជូនខ្លួននិងវត្ថុតាងមកការិយាល័យ​ជំនាញនៅទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​​ដើម្បីចាត់ការបន្តតាមច្បាប់៕