(មិកស៊ីកូ)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាព្រឹកថ្ងៃទី០៨ ខែសីហានេះ បានឲ្យដឹងថា មានមនុស្សយ៉ាងតិច៣៨នាក់​ត្រូវបានស្លាប់ ដោយសារបាក់ដី បន្ទាប់ពីព្យុះត្រូពិចលាយភ្លៀង បានវាយប្រហារភាគខាងកើត ប្រទេសមិកស៊ិកូ។

រដ្ឋដែលរងការវាយប្រហារខ្លាំងជាងគេ Puebla មានមនុស្សស្លាប់២៨នាក់ និងមនុស្ស១០នាក់ផ្សេងទៀតស្លាប់ នៅរដ្ឋ Veracruz៕