(ក្រុងរីយ៉ូ)៖ មេដាយមាស ១១គ្រឿង មេដាយប្រាក់ ១២គ្រឿង និងមេដាយសំរឹទ្ធ ១៤គ្រឿង សរុបចំនួន ៣៧គ្រឿងត្រូវបានបំពាក់ដល់អត្តពលិកនានាមកពី ២០ប្រទេសរួចហើយ នៅក្នុងព្រឹត្តិការណ៍​កីឡា Olympic Games 2016 នៅប្រទេសប្រេស៊ីល គិតត្រឹមរាត្រីថ្ងៃអាទិត្យ ទី០៧ ខែសីហានេះ (ម៉ោងនៅកម្ពុជា) នេះបើយោងតាម Rio 2016។

ទន្ទឹមគ្នានោះ អត្តពលិកមកពីប្រទេសអូស្រ្តាលី បានកំពុងតែនាំមុខគេបណ្តោះអាសន្ន ពីការឈ្នះមេដាយមាស បាន២គ្រឿងច្រើនជាងគេ និងមេដាយសំរឹទ្ធ១គ្រឿង តាមពីក្រោយដោយអត្តពលិកហុងគ្រី ដែលទើបឈ្នះមេដាយមាស ២គ្រឿងដែរ។

តែសម្រាប់អាមេរិកវិញ បានធ្លាក់មកឈរនៅលេខ៣ ដោយទើបតែឈ្នះមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ៤គ្រឿងច្រើនជាងគេក៏ដោយ និងឈរលេខ៤ ដោយអត្តពលិករបស់ចិន ទៅលើវិញ្ញសាខ្លះៗ​ដែលបានបញ្ចប់ ក្នុងប្រភេទកីឡាបាញ់កាំភ្លើង បាញ់ធ្នូ តេន្នីស យូដូ បាល់បោះ ហុកគី និងកីឡាហែលទឹក។

ប្រទេស៣ ក្នុងប្លុកអាស៊ាន ថៃ វៀតណាម និងឥណ្ឌូនេស៊ី សុទ្ធតែឈ្នះបានមេដាយ ១គ្រឿងដូចគ្នា គ្រាដែលកម្ពុជា នឹងចាប់ផ្តើមការប្រកួត​នៅថ្ងៃទី០៩ ខែសីហាឡើងទៅ រហូតដល់ថ្ងៃបញ្ចប់ ២១ សីហា ២០១៦៕