(ភ្នំពេញ)៖ កញ្ញា​ ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានអះអាងថា ប្រជាពលរដ្ឋ មួយចំនួននៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រកាសឈប់គាំទ្រគណបក្សសង្រ្គោះជាតិទៀយហើយ ដោយសារតែមេដឹកនាំ គណបក្សនេះជាមនុស្សកំសាក។ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦នេះ កញ្ញា​ ធី សុវណ្ណថា បានចុះជួបសំណេះ សំណាល​ជាមួយប្រជាពលរដ្ឋ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រមាណ ៩០០នាក់ ដែលនេះគឺជាវេទីកាសាធារណរបស់នាងលើកទី២៥។

នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានសរសេរថា «ពលរដ្ឋថា ឈប់គាំទ្របក្សសង្គ្រោះជាតិទៀតហើយ ព្រោះសម រង្សី និង កឹម សុខា ជាមេដឹកនាំកំសាក»

សូមបញ្ជាក់ថា កាលពីម្សិលមិញ កញ្ញា ធី​ សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានចុះ សំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណ១១០០នាក់ នៅស្រុកគីរីវង់ ខេត្តតាកែវផងដែរ៕