(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​រសៀល) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំននគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៤​ករណី​ ​ឃាត់​មនុស្ស​៧​នាក់​ ក្នុងនោះមុខសញ្ញា​ជួញដូរ៣​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​៤​នាក់ ដកហូតមេ​តំ​ហ្វេ​តា​មីន​(ice) ០.១៧​ក្រាម ​និង​១​កញ្ចប់​តូច​។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួននៅ ខេត្ត​កណ្ដាល​ បង្ក្រាប១​ករណី ​ឃាត់ខ្លួន​៤​នាក់, ខេត្ត​​កោះកុង បង្ក្រាប​១​ករណី​ (​ដីកា​) ​ឃាត់ខ្លួន​ម្នាក់, ខេត្តតាកែវ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់ និង​ខេត្តត្បូងឃ្មុំ​ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់៕