(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឡើងទទួលពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» រួចរាល់ហើយនៅម៉ោងប្រមាណ ៧៖២៤នាទីយប់នេះ ដោយមាននាយករដ្ឋមន្រ្តីឡាវ ជាសាក្សី។

ការផ្តល់រង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ជូនសម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់ពីមានការពិនិត្យឃើញថា សម្តេចតេជោ ជាមេដឹកនាំយូរជាងគេនៅក្នុងតំបន់អាស៊ាន។ ជាពិសេសសម្តេចតេជោ បានចូលរួមចំណែកច្រើនក្នុងការអភិវឌ្ឍតំបន់អាស៊ាន និងចូលរួមថែរក្សារសន្តិសុខ និងស្ថេរភាព ព្រមទាំងវឌ្ឍនភាពរបស់អាស៊ាន។

សូមបញ្ជាក់ ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ត្រូវបានប្រគល់ជូនត្រូវបានផ្តល់ជូនប្រមុខរដ្ឋាភិបាល ដែលបានបម្រើការងារយូរជាងគេក្នុងអាស៊ាន។ គិតមកដល់ពេលនេះ មានឥស្សរជនកិត្តិយស តែ ៣រូបប៉ុណ្ណោះ ដែលបាន ទទួលពានរង្វាន់នេះ រួមមាន ឯកឧត្ដម លី ក្វាន់យូ (Lee Kuan Yew) អតីតនាយករដ្ឋមន្ត្រី សឹង្ហបូរី ឯកឧត្ដម បណ្ឌិត មហាធៀរ មហាម៉ាត់ (Mohathir Mohamad) អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និង ស៊ុលតង់ ណាស្រ៊ីនសា នៃរដ្ឋបេរ៉ាក (Sultan Nazrin Shah) របស់ប្រទេសម៉ាឡេស៊ី៕