(ម៉ានីល)៖ ប្រធានាធិបតីបហ្វីលីពីន លោក Rodrigo Duterte បានប្ដេជ្ញារក្សាគោលការណ៍ «បាញ់សម្លាប់» ក្រុមជួញដូរ​គ្រឿងញៀន រហូតដល់ដង្ហើមចុងក្រោយ ដោយមិនខ្វល់ពី​សិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែសីហា។

«ខ្ញុំសូមប្ដេជ្ញារក្សាគោល​ជំហ ក្នុងការអនុញ្ញាតឲ្យអាជ្ញាធរទាំងអស់ រួមទាំងប្រជាពលរដ្ឋ មានសិទ្ធិបាញ់ស្លាប់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀនបាន ដោយច្បាប់មួយនេះ នឹងត្រូវដាក់ឲ្យប្រើរហូតដល់​ដង្ហើមចុងក្រោយរបស់ខ្ញុំ»។ នេះជាសំដីរបស់លោក ​Duterte បានថ្លែងប្រាប់សារព័ត៌មាននៅក្នុងសន្និសិទ្ធកាសែតនៅថ្ងៃនេះ។

ប្រធានាធិបតី​រូបនេះ ក៏បានបន្ថែមទៀតថា «ខ្ញុំមិនខ្វល់អំពីសិទ្ធិមនុស្សនោះទេ...ជឿខ្ញុំចុះ! ការលប់បំបាត់គ្រឿងញឿនទៀប​សំខាន់​ជាងរឿងសិទ្ធិមនុស្ស»។

យោងតាមសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីលោក Duterte ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន ក្នុងខែឧសភាមក មាន​មនុស្ស ៨០០នាក់ ត្រូវបានសម្លាប់​ពាក់ព័ន្ធនឹងករណី​គ្រឿងញៀន៕