(ភ្នំពេញ)៖ ទូរទស្សន៍ជាតិកម្ពុជា (TVK) នឹងធ្វើការផ្សាយផ្ទាល់ពីទីក្រុងវៀងច័ន្ទ នូវកម្មពិធីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលពានរង្វាន់ «ពានរង្វាន់សមិទ្ធផល​អាស៊ានមួយជីវិត» នៅប្រទេសឡាវ នាវេលាម៉ោង៦៖​៣០នាទី ដល់ម៉ោង៨យប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦។

Fresh News TV ក៏ចូលរួមផ្សាយផ្ទាល់កម្មវិធីនេះ ដើម្បីបង្កភាពងាយស្រួល​ដល់ទស្សនាតាមរយៈទូរស័ព្ទ និង​គេហទំព័រ, ព្រមទាំងនៅលើ Facebook និង Youtube ផងដែរ រយៈពេល១ម៉ោង៣០នាទី។

តាមសេចក្ដីជូនដំណឹងរបស់ទូរទស្សន៍ជាតិកម្ពុជា បញ្ជាក់បន្ថែមថា ការផ្សាយចេញផ្ទាល់​នេះធ្វើឡើងតាមរយៈ THAICOM Satellite មកកាន់ទូរទស្សន៍​ជាតិកម្ពុជា៕