(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ិនធឺណិត TodayCommunication ជាក្រុមហ៊ុនថ្មីមួយទៀត បានឈានជើងចូលទីផ្សារកម្ពុជា និងត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦នេះ។

ក្រុមហ៊ុន TodayCommunication ជាក្រុមហ៊ុនដែលផ្ដល់សេវាអ៊ិធឺណិតមួយ ដែលបានទទួលនៅអជ្ញាប័ណ្ណ នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលផ្ដល់នូវ សេវាដែលអាចទុកចិត្តបំផុត របស់ប្រទេសកម្ពុជា ក្នុងការតភ្ជាប់អ៉ីនធឺណិត Fiber Optic ១០០ភាគរយ ហើយក៏មានការផ្ដល់ជូន តភ្ជាប់សេវាអ៉ីធឺណិតទៅដល់ផ្ទះផងដែរ។ លើសពីនេះក្រុមហ៊ុននឹងមានផ្ដល់សេវាកម្ម VPN សម្រាប់សហគ្រាសផងដែរ។

លោក គៀង ផេងជី ប្រធានផ្នែកទីផ្សារ និងផ្នែកលក់បានឲ្យដឹងថា ជាការពិតយើងឃើញថា នៅក្នុងប្រទេសកម្ពុជា មានសេវាអ៊ិនធឺណិតច្រើន ប៉ុន្តែលោកជឿជាក់ថា Today Communication នឹងមានអតិថិជនច្រើនគាំទ្រ និងមានភាពជឿជាក់ ព្រោះថា អតិថិជនតែងតែមានការប្រឈមទៅនឹងបញ្ហាល្បឿនអ៊ិធឺណេត រអាក់រអួល។

លោកបញ្ជាក់ថា ខាងក្រុមហ៊ុនToday Communication គឺក្រុមហ៊ុនដែលផ្ដោតទៅលើខ្សែកាបអុបតិច ដែលអាចធ្វើឲ្យល្បឿនអ៊ិនធឺណិតលឿន មិនរអាក់រអូល។ ចំពោះតម្លៃក្នុងការតភ្ជាប់អ៊ិនធឺណិតវិញ គឺមានតម្លៃចាប់ពី២០ដុល្លារឡើងទៅ។

សូមជម្រាបថា ក្នុងឱកាសអបអរសាទរ ការបើកសម្ពោធជាផ្លូវការនេះ ក្រុមហ៊ុន TodayCommunication នឹងធ្វើការផ្ដល់ជូននៅការដំឡើងអ៊ីធឺណិត ដល់អតិថិជនដោយឥតគិតថ្លៃ និងអ្នកប្រើប្រាស់ថ្មីទាំងអស់ ដែលបានមកធ្វើការចុះឈ្មោះ ក្នុងពេលឥឡូវនេះ រហូតដើមខែកញ្ញា ឆ្នាំ២០១៦ ។ ពិសេសជាងនេះ ទៅទៀតនោះ សម្រាប់សិស្សដែលបានមកចុះឈ្មោះ ហើយភ្ជាប់មកជាមួយនឹងកាតសិស្ស នឹងទទួលបានការ Hosting រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ៕