(អាមេរិក)៖​ យ៉ាងហោចណាស់មានមនុស្ស ៤២នាក់បានរងធ្ងន់ និងស្រាល បន្ទាប់ពីមនុស្សម្នានាំគ្នារុញច្រាន​រង​របាំង​ការពារ​នៅទីកន្លែង​ប្រគំតន្ត្រី​របស់តារាចម្រៀង​ស្បែកខ្មៅ Snoop Dogg និង Wiz Khalifa នៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។ នេះ​បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះបន្តិច។

ក្រុមអ្នកគាំទ្រតារចម្រៀងទាំងពីរខាងលើនេះ បាននាំគ្នាចាប់អង្រួនរបាំងការពាររបស់ឆាកប្រគំតន្ត្រី ទើប​បណ្ដាលឲ្យមានមនុស្សរងរបួស ដោយក្នុងនោះសាក្សីបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៥នាក់បានរងរបួសធ្ងន់។

ពាក់ព័ន្ធនឹងករណីខាងលើនេះ គេនៅពុំទាន់ទទួលបានព័ត៌មានលម្អិតនោះទេ៕