(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេន៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦នេះ បានចាត់ឲ្យក្រុមការងាររបស់លោកចុះទៅបញ្ចុះបឋមសីលា សាងសង់មណ្ឌលសុខភាពមួយកន្លែង នៅឃុំកន្ទឺ១ ស្រុកបាណន់ ដើម្បីផ្តល់សេវាសាធារណ: ពិនិត្យ និងព្យាបាលសុខភាពជូន ប្រជាពលរដ្ឋនៅតំបន់នោះ។

សូមបញ្ជាក់ថា ការសាងសង់មណ្ឌលសុខភាពមួយនេះបានមកពីជំនួួយសប្បុរសជន នៅប្រទេសសឹង្ហបូរី ហើយពិធីបញ្ចុះបឋមសីលានេះ បានធ្វើឡើងក្រោមវត្តមានលោក តាន់  សុខវិជ្ជា ប្រធានក្រុមការងារចុះជួយឃុំកន្ទឺ១ តំណាងលោក សុខ ផល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួនទៀត។

មណ្ឌលសុខភាពនេះមានបណ្ដោយ ២៧ម៉ែត្រទទឹង៧.១ម៉ែត្រ ធ្វើឡើងដោយបេតុង ប្រក់ក្បឿង ជាអំណោយសប្បុរសជន ប្រទេសសឹង្ហបុរី តាមរយៈនាយឧត្ដមសេនីយ៍ សុខ ផល។

\