(ភ្នំពេញ)៖ កម្លាំង​នគរបាលជាតិ​ នៅថ្ងៃទី​០៥ ខែសីហាម្សិលមិញ បាន​បង្ក្រាប​បទល្មើស​ជួញដូរ ​រក្សា​ និង​ប្រើប្រាស់​ថ្នាំញៀន១០​ករណី​ ឃាត់​មនុស្ស២៦​នាក់ ​(​ស្រី​៥​នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ ១៥​នាក់​ និងមុខសញ្ញា​ប្រើប្រាស់១១​នាក់​ រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន ​(ice) ១៣.៤១​ក្រាម​ និង​១៨២​កញ្ចប់​តូច​, មេ​តុំ​ហ្វេ​តា​មីន ​(wy) ៣.៤៦​ក្រាម​ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការ នគរបាលជាតិ។ ​

​ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​ទី​១-មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២​ករណី​ ឃាត់ខ្លួនម្នាក់, ទី​២-ភ្នំពេញ​៖ បង្ក្រាប៣​ករណី​ ឃាត់ខ្លួន៧​នាក់, ទី​៣-កណ្ដាល​ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់, ទី៤​-បន្ទាយមានជ័យ បង្ក្រាប១​ករណី​ឃាត់ខ្លួន១១​នាក់, ទី​៥-ក្រចេះ​ បង្ក្រាប១​ករណីឃាត់ខ្លួន៤​នាក់, ទី​៦-​ត្បួ​ង​ឃ្មុំ​ បង្ក្រាប១​ករណី​ឃាត់ខ្លួនម្នាក់ និងទី​៧-បាត់ដំបង បង្ក្រាប១​ករណីឃាត់ខ្លួនម្នាក់៕