(ភ្នំពេញ)៖ នៅវេលាម៉ោង៧៖៥០នាទីព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីកម្ពុជាហើយ ដើម្បីទៅចូលរួមក្នុង វេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣ នៅប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ទី០៧ ខែសីហានេះតបតាមការអញ្ជើញរបស់លោក តាន់ ម៉ៃឃិល​ យ៉ូស ប្រធានវេទិកាភាពជាអ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី។

នៅក្នុងឱកាសចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី១៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយសដោយការផ្តល់ ពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ដែលនឹងប្រគល់ជូនដោយលោក តាន់ ស្រ៊ី ម៉ៃឃិល យ៉ូស (Thongloun SISOULith) បន្ទាប់មកសម្តេចតេជោ នឹងថ្លែងសុន្ទរកថាពិសេសមួយ។