(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ គណៈកម្មការធ្វើកោសលវិច័យ លើស្នាមមេដៃប្រជាពលរដ្ឋរបស់គណបក្សប្រឆាំង ថ្វាយព្រះមហាក្សត្រ បានធ្វើសន្និសីទកាសែត ស្តីពីលទ្ធផលការធ្វើកោសលវិច័យ លើស្នាមមេដៃប្រជាពលរដ្ឋ តាមរយៈញត្តិរបស់គណបក្សសង្រ្គោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រនាពេលកន្លងទៅ នៅក្រសួងមហាផ្ទៃ។

ខាងក្រោមនេះជាសំខាន់ៗ ដែលបានថ្លែងនៅក្នុងសន្និសីទកាសែតដោយនាយឧត្តម ខៀវ សុភ័គ និងនាយឧត្តមសេនីយ៍ កង សុខន៖

* គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ បានធ្វើកោសលវិច្ច័យលើស្នាមមេដៃ ៦ម៉ឺន ក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន របស់ CNRP ដោយក្នុងនោះ រកឃើញថា អត់អាស័យដ្ឋានសោះ ២៦៩៥៣នាក់, មានឈ្មោះ គ្មានស្នាមេដៃ១៨៨ ញត្តិ និង៩មានស្នាមមេដៃ តែអត់ឈ្មោះ។ ស្នាមមេដៃទាំងអស់នោះមានតែ២១រាជធានីខេត្តក្រុងប៉ុណ្ណោះ អត់ខេត្តចំនួន៤គឺ៖ ពោធិ៍សាត់, កោះកុង, ក្រចេះ និងឧត្តរមានជ័យ។ 

* នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ៖ ប្រជាពលរដ្ឋ១២៧នាក់ ចេញមុខតវ៉ាចោទប្រកាន់ថា សកម្មជន CNRP បានបោកប្រាស់ពួកគេឱ្យផ្តិតមេដៃដើម្បីទទួលបានជំនួយ ប៉ុន្តែយកទៅបម្រើហេតុផលនយោបាយ។

* លោក ខៀវ សុភ័គ៖ សកម្មជនគណបក្សសង្រ្គោះជាតិ ២៥១នាក់ ត្រូវបានហៅមកធ្វើកំណត់ហេតុ រឿងដើរបោកប្រាស់ប្រជាពលរដ្ឋឱ្យផ្តិតមេដៃលើញត្តិ។

* នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ៖ ពាក់ព័ន្ធញត្តិថ្វាយព្រះមហាក្សត្រ, មានករណីមនុស្សម្នាក់ផ្តិតម្រាមដៃរបស់ខ្លួនដល់៧ម្រាមដៃ,

* នាយឧត្តមសេនីយ៍ កង សុខន៖ ក្រសួងមហាផ្ទៃ នឹងចាត់ឲ្យអគ្គស្នងការនគរបាលជាតិ ស៊ើបអង្កេតបន្តលើលទ្ធផល នៃការស៊ើបអង្កេតរបស់គណៈកម្មការកោសលវិច័យរបស់ក្រសួងមហាផ្ទៃ,

* លោក ខៀវ សុភ័គ៖ មានស្នាមម្រាមដៃខ្លះ ផ្តិតលើញត្តិ (ឈ្មោះផ្សេងៗ) រហូតដល់ចំនួន៨៨ដងឯណោះ, លោក ខៀវ សុភ័គ ថាគណបក្សសង្រ្គោះជាតិ មានបំណងមិនល្អ ក្នុងការនាំមនុស្សមកឈរនៅមុខព្រះបរមរាជវាំង។

ការធ្វើសន្និសិទកាសែត បានបញ្ចប់ហើយនៅវេលាម៉ោង៤៖២៥នាទី៕