(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្ដី អូន ព័ន្ធមុនីរត្ន័ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផ្ដល់ការយកចិត្តទុដាក់ពិសេសដល់កម្ពុជា ដើម្បីជួយដល់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ។

ការស្នើឡើងរបស់លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន យ៉ាងដូច្នេះធ្វើឡើង ក្នុងជំនួបពិភាក្សារការងារ ជាមួយលោក Joachlm von Amsberng អនុប្រធាន AIIA ទទួលបន្ទុកកាងារនយោបាយ និងយុទ្ធសាស្រ្ដ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នេះបើយោងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងជំនួបដ៏មានតម្លៃនោះ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យធនាគាវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ផ្ដល់ការយកចិត្តទុកដាក់ ជាពិសេសចំពោះសមាជិក ក្នុងប្រទេសមានការអភិវឌ្ឍន៍តិចតួច ដែលរួមមានកម្ពុជាផងដែរ ដោយត្រូវដាក់ចេញនៅវិធានការចាំបាច់នានា ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឈានទៅរក ការផ្ដល់ឥណទាន សម្រាប់ធ្វើហិរញ្ញប្បទាន លើគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់ហិរញ្ញប្បទានឥតសំណង ជាជំនួយបច្ចេកទេស សម្រាប់រៀបចំគោលនយោលបាយ និងពង្រឹងសមត្ថភាព ជាពិសេសផែនការមេ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ និងគាំទ្រកិច្ចប្រតិបត្តិការ ភាពជាដៃគូររវាងរដ្ឋ និងវិស័យឯកជន ដោយចាប់ផ្ដើមពីការសិក្សា លើគម្រោងជាក់ស្ដែងណាមួយ និងផ្ដល់ហិរញ្ញប្បទាន លើការអនុវត្តន៍គម្រោង៕