(ភ្នំពេញ)៖ ក្រុមហ៊ុនវីតាល់ បានប្រារព្ធពិធីប្រគល់រង្វាន់ជូនទៅដល់គូស្វាមីភរិយាវីតាល់ ដែលមានសំណាងឈ្នះរង្វាន់ពីកម្មវិធី «វីតាល់សួគ៌ាមង្គល» បន្ទាប់ពីបានរកឃើញអ្នកឈ្នះរង្វាន់ ពីការចាប់រង្វាន់លើកទី២៣ ចុងខែកក្កដា កន្លងមក នៅក្នុងកម្មវិធីរាត្រីកម្សាន្ត ស្ថានីយទូរទស្សន៍ ស៊ី ធី អិន។ ការប្រគល់រង្វាន់បានប្រព្រឹត្តឡើងនៅវេលាម៉ោង ៩ព្រឹក ក្នុងបរិមាណ ក្រុមហ៊ុន វីតាល់ ដែលរង្វាន់រួមមាន ទូរទស្សន៍ LG ៤៣អ៉ីញ ២រង្វាន់, ម៉ាស៊ីនបោកខោអាវសាមសុង ២រង្វាន់, ទូរទឹកកក ២រង្វាន់ ព្រមទាំងរង្វាន់ទឹកពិសាវីតាល់ចំណុះ ១លីត្រកន្លះ ជាច្រើនរង្វាន់ទៀត ។ 

ចំណែកឯរង្វាន់ធំដំណើរកម្សាន្តលំដាប់ វីអាយភី ទៅកោះសង្សារដ៏រ៉ូមេនទិច នឹងមានការប្រគល់រង្វាន់ដាច់ដោយឡែក ព្រោះនេះជាការប្រគល់រង្វាន់ចុងក្រោយនៃកម្មវិធី « វីតាល់សួគ៌ាមង្គល» វីតាល់ នឹងផ្តល់ការភ្ញាក់ផ្អើលល្អបំផុត សម្រាប់អ្នកឈ្នះរង្វាន់ធំ ។

លោក ប៉ាវ ប៊ុណ្ណារិទ្ធ ប្រធានផ្នែកពាណិជ្ជសញ្ញានៃក្រុមហ៊ុន ខបភើរេសិន វីតាល់ បានសម្តែងអំណរគុណ ចំពោះអតិថិជនទាំងអស់ដែលតែងតែគាំទ្រ ទឹកពិសាគុណភាពខ្ពស់វីតាល់កន្លងមក ដែលការគាំទ្រនេះធ្វើឲ្យ វីតាល់ មានការរីកចំរើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកប្រធានផ្នែកទីផ្សារ ក៏បានសម្តែងការអបអរសាទរចំពោះគូស្វាមីភរិយាថ្មី ដែលបានជ្រើសយកវីតាល់ ទៅប្រើ ប្រាស់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន ព្រមទាំងមានសំណាងឈ្នះរង្វាន់ ពីក្រុមហ៊ុន វីតាល់។ លោកបានបញ្ជាក់បន្ថែមថា វីតាល់គឺជាក្រុមហ៊ុនដែលមានភាពសុក្រិតបំផុត ពួកយើងតែងតែផ្តល់រង្វាន់ពិតៗ ដល់អតិថិជនដោយមិនធ្លាប់កុហកបោកប្រាស់អតិថិជនម្តងណាឡើយ។ ក៏ដូចជាថ្ងៃនេះផងដែរ គូស្វាមីភរិយាដែលទទួលបានរង្វាន់ទាំងអស់ គឺសុទ្ធសឹងតែជាអ្នកទទួលបានរង្វាន់ពិតៗមិនក្លែងបន្លំ។

ស្ថិតក្នុងទឹកមុខរំភើប និងសប្បាយរីកយរាយ អ្នកនាង ស៊ាន អ៉ិចមួយ ដែលជាអ្នកត្រូវរង្វាន់ទូរទស្សន៍ម៉ាក LG ៤៣អ៉ីញ បាននិយាយាយថា អ្នកនាងពិតជាមិនដែលនឹកស្មានថា អ្នកនាងអាចមានឱកាសឈ្នះរង្វាន់ធំបែបនេះ ពីវីតាល់បែបនេះទេ ព្រោះតាំងតែពីដើមអ្នកនាងមិនដែលមានសំណាងបានឈ្នះរង្វាន់អ្វីមួយពីក្រុមហ៊ុនណាមួយឡើយ ហើយអ្នកនាងក៏សូមអគុណវីតាល់ជាខ្លាំង ដែលបង្កើតកម្មវិធីដែលផ្តល់រង្វាន់ពិតៗបែបនេះ។ អ្នកនាងក៏បានផ្ញើសារដល់ប្រជាពលរដ្ឋខ្មែរដទៃទៀត ដែលមានគម្រោងរៀបការ សូមជ្រើសយកវីតាល់ ព្រោះនឹងអាចមានឱកាសឈ្នះរង្វាន់ជាច្រើនហើយ ក៏ទទួលបានទឹកដែលមានគុណភាព ប្រកបដោយភាពថ្លៃថ្នូរសម្រាប់បម្រើភ្ញៀវដែលមកចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថាអ្នកត្រូវរង្វាន់ក្នុងកម្មវិធីចាប់រង្វាន់ «វីតាល់សួគ៌ាមង្គល» លើកទី៣ នេះមានចំនួន ២៧រង្វាន់ ដែលក្នុងនោះគូដែលត្រូវរង្វាន់ធំគឺ៖
- លោក សល គឹមសាន និង អ្នកនាង សុគន្ធ សិទ្ធា មកពីភ្នំពេញ ទទួលបានរង្វាន់ធំ កញ្ចប់ដំណើរកម្សាន្ត VIP Honeymoon ទៅកោះសង្សារដែលមានតម្លៃរាប់ពាន់ដុល្លា 
- លោក មិត្ដ សុជាតិ និង អ្នកនាង ណុន ស្រីមុំ នៅភ្នំពេញ ទទួលបានរង្វាន់ ម៉ាស៊ីនបោកខោអាវម៉ាក សាមសុង
- លោក ទោម សិទ្ធា និងអ្នកនាង រឿង វ៉ាន់ឌី មកពីបាត់ដំបង ទទួលបានម៉ាស៊ីនបោកខោអាវ ម៉ាកសាមសុង
- លោកនុត ពុទ្ធី និងអ្នកនាង ស៊ាន អ៉ិចមួយ មកពីភ្នំពេញ ទទួលបាន ទូរទស្សន៍ LG ៤៣អ៉ីញ
- លោក មាស សុជីវ័ន្ដ និងអ្នកនាង ម៉េង មុនីរ័ត្ន មកពីភ្នំពេញ ទទួលបានទូរទស្សន៍ LG ៤៣អ៉ីញ
- លោក ហឿង បូរ៉ា និងអ្នកនាង ម៉ី សោភា មកពីភ្នំពេញ ទទួលបានទូទឹកកកម៉ាកសាមសុង
- លោក ងីម យាន និងអ្នកនាង សៅ ស្រីស្រស់ នៅភ្នំពេញ ទទួលបានទូទឹកកកម៉ាកសាមសុង។
- ចំណែកឯគូស្វាមីភរិយាថ្មី ២០គូទៀត ក៏មានសំណាងទទួលបានផលិតផលវីតាល់ជាច្រើនកេសផងដែរ។

គិតមកទល់នឹងពេលនេះ កម្មវិធី វីតាល់សួគ៌ាមង្គល បានរកឃើញគូស្វាមីភរិយាវីតាល់ចំនួនជាង ៨០គូ ដើម្បីមកទទួលយករង្វាន់ជាច្រើនប្រភេទសម្រាប់ជាចំណងដៃនៃមង្គលការរបស់ពួកគេ។ វីតាល់ ក៏មាន មោទនភាពដែលបានផ្តល់ក្តីរំភើប នៃពេលវេលាក្រេបទឹកឃ្មុំដ៏រ៉ូមេនទិចបំផុត ដល់គូស្វាមីភរិយាកម្ពុជាចំនួនបីគូ ទៅដល់ទឹកដីកោះសង្សារដ៏ស្រស់បំព្រង។ បើទោះជាកម្មវិធី វីតាល់សួគ៌ាមង្គល ឆ្នាំ២០១៦ ត្រូវបានបញ្ចប់ក៏ដោយ ក៏វីតាល់សូមអំពាវនាវដល់អតិថិជនបន្តគាំទ្រវីតាល់ ព្រោះកម្មវិធីអាពាណ៍ពិពាណ៍វីតាល់ នឹងត្រឡប់មកម្តងទៀតជាមួយនឹងរង្វាន់កាន់តែរំភើប។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទលេខ ភ្នំពេញ៖ 097 7501 333 / 088 6333 079 , ខេត្ត៖ 097 8061 333 / 097 9604 333 ឬអាចស្វែងរកក្នុង Vital Facebook Page: Vital Premium Water