(ភ្នំពេញ)៖ ទូរទស្សន៍ Online Fresh News នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ នឹងធ្វើការផ្សាយផ្ទាល់អំពីសន្និសីទកាសែត របស់ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផល ការធ្វើកោសលវិច័យ លើស្នាមមេដៃប្រជាពលរដ្ឋ តាមរយៈញត្តិរបស់គណបក្សសង្រ្គោះជាតិ ដែលដាក់ថ្វាយព្រះមហាក្សត្រនាពេល កន្លងទៅ។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែឧសភា កន្លងទៅ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានដាក់ញត្តិអមដោយស្នាមមេដៃ របស់ប្រជាពលរដ្ឋចំនួនជាង ១៧ម៉ឺនស្នាមមេដៃ ថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីទាមទារឲ្យព្រះអង្គមាន ព្រះរាជអន្តរាគមន៍ដោះលែង មន្រ្តីសិទ្ធិមនុស្សអាដហុក-អគ្គលេខាធិការរងគ.ជ.ប និងឲ្យទម្លាក់ចោលការចោទប្រកាន់ ទៅលើថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ផងដែរ។ ប៉ុន្តែស្នាមមេដៃទាំងនោះ ត្រូវបានសមត្ថកិច្ចរកឃើញថា មានមួយចំនួនមានភាពមិនប្រក្រតី ដោយស្នាមដៃមនុស្សម្នាក់ៗ បានផ្តិតលើឈ្មោះជាច្រើន ហើយមានឈ្មោះខ្លះ ជាឈ្មោះរបស់មនុស្ស ស្លាប់រួចហើយផងដែរ។

តើវិធានការ និងលទ្ធផលអ្វីខ្លះដែលក្រសួងមហាផ្ទៃ នឹងបង្ហាញនៅពេលនេះ? សូមលោកអ្នកនាង រង់ចាំទស្សនាការផ្សាយផ្ទាល់របស់ ទូរទស្សន៍ Fresh News នៅរសៀលម៉ោង៤ថ្ងៃនេះ៖

Advertising