(ភ្នំពេញ)៖ កម្មការិនីរោងចក្រ​៣៨នាក់ ត្រូវបានដួលសន្លប់ជាបន្ដបន្ទាប់ ក្នុងរោងចក្រ «ស្មាតភី ហ្គាមេន» នាម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យកម្មការិនី ដួលសន្លប់នេះ គឺបណ្ដាលមកពីធុំក្លិនក្រណាត់ និងនៅក្នុងរោងចក្រមិនមានខ្យល់គ្រប់គ្រាន់ក្នុងការដកដង្ហើម។

ក្រោយពេលកើតហេតុ កម្មការិនីទាំង៣៨នាក់នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ ដើម្បីជួយសង្គ្រោះ៕