(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី លោក ឯក សេរីវុធ អធិការរងនគរ បាលយុត្តិធម៌ខណ្ឌជ្រោយចង្វារ បានឲ្យភ្នាក់ងារ Fresh Ne ws ដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្ក្រាបជាក់ស្ដែងនូវក រណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនត្រូវសង្ស័យ៤នាក់ បន្ថែមទៀតហើយដោយដកហូតបានថ្នាំញៀន២កញ្ចប់និងម៉ូតូ២គ្រឿង បន្ទាប់ពីសហការល្បាតនិង កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ដើម្បីបន្តយាមល្បាតរក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ។

លោក ឯក សេរីវុធ បានបញ្ជាក់ថា ក្នុងកិច្ចសហព្រត្តបត្តិការ បង្ក្រាបនិងឃាត់ខ្លួនជនប្រើប្រាស់ គ្រឿងញៀននេះ ត្រូវបានធ្វើឡើង នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវកែវចិន្ដា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា កម្លាំងនៃអធិការដ្ឋា ននគរបាលខណ្ឌជ្រោយចង្វារ តែងតែដាក់គោលដៅឈរជើងយាមល្បាត ពួនស្ទាក់ដោយសហការ និងកម្លាំងសមត្ថកិច្ចតាមប៉ុស្ដិ៍នីមួយៗ ដើម្បីបង្កាទប់ស្កាត់រាល់បទល្មើក្នុងភូមិសាស្ត្រខណ្ឌ «ដោយអនុវត្តន៍ តាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនិងជា ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពង្រឹងលើបញ្ហាសន្តិសុខ ភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច នៅខណៈយប់មិញនេះកម្លាំងនគរបាលយើង បានឈានទៅឃាត់ខ្លួន ជនប្រើប្រាស់ គ្រឿងញៀន បន្ថែម៤នាក់ទៀតហើយដោយរកឃើញ ដកហូតបានថ្នាំញៀនជាប្រភេទម៉ាទឹកកក២កញ្ចប់ ដែលជនទាំងនេះបាន លាក់ទុកក្នុងខ្លួន»

បច្ចុប្បន្ន ជនត្រូវសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់នូវសារធាតុ ញៀនទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅសាកសួរបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំនុំរឿងបញ្ជូន ទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕