(ហ្វាំងឡង់)៖ ក្រុមហ៊ុនទូរគមនាគមន៍ ធំលំដាប់ពិភពលោក Nokia បានប្រកាសឲ្យដឹងថា ប្រាក់ចំណេញ នៅត្រីមាសទី២ ឆ្នាំ​នេះបានធ្លាក់ចុះ ៤៩ភាគរយ ដោយសារការចំណាយលុយ យ៉ាងសន្ធឹកដើម្បីទិញក្រុមហ៊ុន Alcatel-Lucent។ នេះ​បើ​យោង​តាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា។

ក្រុមហ៊ុន Nokia បានឲ្យដឹងថា នៅត្រីមាសទី២ឆ្នាំនេះ ទទួលបានប្រាក់ចំណេញត្រឹមតែ ៣៧០លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយ​​ទាបជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ ប៉ុន្តែក្រុមហ៊ុនបានអះអាងថា នៅដើមឆ្នាំ២០១៨ ប្រាក់​ចំណេញ​នឹង​កើនឡើងនេះទ្វេដង។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុនហ្វាំងឡង់មួយនេះ បានប្រកាសកាត់បន្ថយបុគ្គលិករហូតដល់ ១៥,០០០នាក់​នៅ​ជុំវិញ​ពិភព​លោក។

កាលពីពាក់កណ្ដាលខែ​មេសាកន្លងទៅនេះ Nokia បានចំណាយ ១៥ ,៦ពាន់លានអឺរ៉ុប ប្រហែល ១៧ពាន់លានដុល្លារ​អាមេរិក ទិញក្រុមហ៊ុន Alcatel-Lucent ដើម្បីប្រកួតប្រជែងទីផ្សារ​​ផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ជាមួយក្រុមហ៊ុន​ Ericsson របស់ស៊ុយអែត និងក្រុមហ៊ុន Huawei របស់ចិន៕