(ភ្នំពេញ)៖ មេខ្លោងជួញដូរគ្រឿងជាង១៤គីឡូក្រាម ដែលជាជនជាតិថៃ ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីកាត់ទោសតាមច្បាប់។

សូមបញ្ជាក់ថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិថៃដ៏ធំរូបនេះ ត្រូវបាន​កម្លាំងនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការរឹបអូសគ្រឿងញៀនយ៉ាងច្រើន​​លើសលប់ស្ទើរតែ​មិនធ្លាប់មាននាពេលកន្លងទៅ។

ក្រោយការចាប់ខ្លួនរួចមក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បាននាំខ្លួនមេក្លោងរូបនេះ ទៅឆែកឆេរដល់ផ្ទះស្នាក់នៅ ផ្ទះលេខ៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយហូតបានថ្នាំញៀន បន្ថែមទៀត។ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ជនល្មើស ឈ្មោះ ឆៃ យ៉ាភុងភិសៃផាន់ ជនជាតិថៃ ភេទប្រុស អាយុ៥២ឆ្នាំ៕

Advertising