(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​បង្ក្រាប ​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ២០១៦​ (គិត​ត្រឹម​ម៉ោង​១៦​រសៀល) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​១២​ករណី ​ឃាត់​មនុស្ស​២៥​នាក់ ​(​ស្រី​៤​នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ១៨​នាក់ និង​មុខសញ្ញា​ប្រើប្រាស់​៧​នាក់​ រឹបអូស​មេ​តំ​ហ្វេ​តា​មីន ​(ice) ១០០៣.៥៤​ក្រាម​,​១​កញ្ចប់​ធំ​ និង​១៦​កញ្ចប់​តូច​, ​អ៉ិ​ច​ស្ដា​ស៊ី ​(ecstasy) ៨​កញ្ចប់, ​ហេ​រ៉ូ​អ៉ី​ន ​(heroin) ៦៥​កញ្ចប់​តូច​។​

តាមរបាយការណ៍ ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ ​មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ មុខសញ្ញា​ជួញដូរម្នាក់, ​នគរបាលភ្នំពេញ​ បង្ក្រាប​២​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ៤​នាក់, នគរបាលខេត្ត​​កណ្ដាល បង្ក្រាបមុខសញ្ញា​ជួញដូរ១​ករណី​​ឃាត់ខ្លួនម្នាក់, នគរបាលខេត្ត​ក្រចេះ​ បង្ក្រាប៣​ករណី ​ឃាត់ខ្លួន​៣​នាក់, ខេត្ត​ត្បូងឃ្មុំ​ បង្ក្រាប២​ករណី​ឃាត់ខ្លួន​៧​នាក់​, ខេត្ត​បន្ទាយ​មាន​ជ័យ បង្ក្រាប២​ករណីឃាត់ខ្លួន​៧​នាក់​ និងខេត្ត​ស្វាយ​រៀង​ បង្ក្រាប១​ករណី​ឃាត់ខ្លួន​២​នាក់៕

Advertising