(ភ្នំពេញ)៖ នៅ​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៧​លើក​ (​យប់​៤​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រង​របួសធ្ងន់​៣​នាក់​ និង​របួសស្រាល​ ២​នាក់​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។ ​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១០​គ្រឿង​ រួម​មាន​ ម៉ូតូ​ ចំនួន​ ៨​គ្រឿង​ រថយន្ត​ធុ​តូច​ ចំនួន​២​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​២​លើក,​ ប្រជែង​គ្រោះថ្នាក់​១​លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក​,​ មិន​គោរព​សិទ្ធិ១​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​ (​យប់​២​នាក់)​។​

​នៅ​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៤,១៤៥​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ២,៣៣៩​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​ ១,៨០៦​គ្រឿង​៕

Advertising