(ក្រុងរីយ៉ូ)៖ អត្តពលិករបស់ប្រទេសរុស្ស៊ី សរុបចំនួន ៣៨៧នាក់បានធ្វើដំណើរទៅដល់ប្រទេសប្រេស៊ីលហើយ ដើម្បីចូលរួមប្រប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ ដែលចាប់ផ្តើមស្អែកនេះ។

សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី០៤ ខែសីហានេះថា ក្នុងចំណោមកីឡាករ-កីឡាការិនីជិត ៤០០នាក់ខាងនេះ កំពុងតែស្ថិតក្នុងភាពចម្រូងចម្រាស់ជាខ្លាំងក្នុងការតវ៉ា ចំពោះកីឡាមួយចំនួន មិនអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីចូលប្រកួតឡើយ ដោយសារតែជាប់ពាក់ព័ន្ធនឹងសារហាមឃាត់។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម២៨កីឡា ដែលដាក់ឲ្យប្រកួតក្នុង Olympic Games 2016 លើកទី៣១ នៅទីក្រុងរីយ៉ូ ប្រភេទកីឡាបាល់ទាត់ កីឡាបាល់គប់ កីឡាបាល់បោះ និងកីឡាហុកគី មិនត្រូវបានអនុញ្ញាតឲ្យអត្តពលិករុស្ស៊ី ចូលរួមប្រកួតដណ្តើមយកមេដាយឡើយ ខណះដែលអត្តពលិកកីឡាយូដូ ១១នាក់ ត្រូវបានអនុញ្ញាតឲ្យចូលប្រកួតហើយ៕

Advertising