(កណ្តាល)៖ នៅប៉ុន្មាននាទីមុននេះ មានករណីបង្រ្កាបក្រុមចោរប្លន់ប្រដាប់អាវុធមួយ នៅឃុំក្រាំយូវ ស្រុកស្អាង ខេត្តកណ្តាល រហូតដល់មានការបាញ់តដៃគ្នា ដែលបណ្តាលឱ្យចោរម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ បានរងរបួសបាក់ជើង។ នេះបើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច។

សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍បង្រ្កាបនៅខេត្តកណ្តាលនាព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ ខ្លួនចាប់បានចោរ៦នាក់ ព្រមទាំងដកហូតរថយន្តរបស់ពួកគេម៉ាក High Lander ចំនួន១គ្រឿង​ផងដែរ៕